🔴 ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងរវាងម៉ូតូម៉ាក Honda ADV 160cc ពណ៌ស៊ីម៉ង់ ពាក់ផ្លាកលេខ សៀមរាប 1AS-4898 សង្ស័យស្រវឹង និង បើកបរក្នុងល្បឿនលឿន ដួលហើយបុកខ្ទប់ជាមួយដើមឈើ បណ្ដាលឱ្យបុរសអ្នកបើកបរស្លាប់ភ្លាមៗ នៅនិងកន្លែងលើផ្លូវផ្ទះក្រហម ត្រង់ចំណុចមុខឈាងខាងលិចបាឡុងអង្គរ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ២១ និង ១៥នាទី ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥។
តាមការឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា អ្នកបើកបរម៉ូតូខាងលើ ឈ្មោះ ពុទ្ធ ចិត្រា មានមុខរបរជាបុគ្គលិកនៅព្រលានយន្តហោះថ្មី លំនៅបច្ចុប្បន្ន ភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប៕
ស
https://www.youtube.com/@sovannaphumpost-live
🌎 គេហទំព័រ – Sovannaphumpost