ព័ត៌មានសន្តិសុខសង្គម

សង្ស័យព្រានព្រៃដើររកសត្វ ដុតភ្លើងលើភ្នំភ្លេចពន្លត់ ទើបបណ្តាលឱ្យឆេះរាលដាលដល់ដំណាំស្វាយកែវរមៀតជាង២០០ដើម

 

ប៉ៃលិន:ប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឱ្យដឹងថា នៅរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០១ និង០០នាទី មានករណីភ្លើងឆេះពីលើជំរាលភ្នំមកកាន់ ចំការស្វាយមួយកន្លែងនៅចំណុច ជើងភ្នំឬស្សី ស្ថិតក្នុងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមម្ចាស់ចំការឈ្មោះ ថឹង ថន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឲ្យដឹងដែរថា ៖ មូលហេតុនៃការឆេះនេះ បណ្តាលអោយខូចខាតដំណាំស្វាយចំនួន២០០ដើម។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ករណីឆេះខាងលើនេះ ពុំមានធ្វើអោយខូចខាតដល់ផ្ទះសម្បែង ប្រជាពលរដ្ឋនោះទេ។

ករណីភ្លើងឆេះចំការស្វាយនេះបានរលត់ប៉ុន្តែរភ្លើងបានបន្តឆេះបន្តិចបន្តួចនៅខាងលើភ្នំ។ មូលហេតុនៃការឆេះព្រៃនៅលើភ្នំ គឺប្រហែលជាដោយសារមានអ្នកដើររកសត្វព្រៃ ឬសត្វឃ្មុំ ភ្លេចពន្លត់ក្រោយពេលដុតភ្លើងរួច ទើបបណ្តាលឱ្យមានការឆាបឆេះព្រៃរាលដាលដល់ដំណាំស្វាយប្រជាពលរដ្ឋបែបនេះ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយមកនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០១គ្រឿងត្រៀមនៅកន្លែងកើតហេតុខាងលើ៕ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.