ព័ត៌មានជាតិ

បុណ្យពុទ្ធាសេកនិងសម្ពោធសាលាធម្មសាភាឆ្លងផ្លូវក្រាលបេតុងចូលវត្តប្រាសាទមាន់សែនជ័យនិងចែកអំណោយដល់ជនក្រីក្រ

 

(ឧត្តរមានជ័យ)​ នាចុងសប្តាហ៏កន្លងទៅនេះលោកឧត្តមសេនីយ៍ត្រីនាក់វង្ស មេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២ បានប្រារព្វធ្វើពិធីបុណ្យពុទ្ធាសេកនិងសម្ភោធសាលាធម្មសាភា ការកសាងហេដ្ធារចនាសម្ព័ន្ធថ្មី ឆ្លងផ្លូវបេតុងចូលទីវត្តអារាមប្រាសាទតាមាន់សែនជ័យនិងបានផ្តល់ជាអំណោយមនុស្សធម៌ជូនដល់ សិស្សានុសិស្សជនក្រីក្រប្រមាណជា១០០គ្រួសារដែលមានទីតាំងស្ថិតនៅត្រង់ចំណុចភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

នៅក្នុងពិធីបុណ្យនោះដែរលោកឧត្តមសេនីយ៍ត្រីនាក់វង្សបានបញ្ជាក់ប្រាប់ឲ្យដឹងថា ការប្រារព្វធ្វើបុណ្យនេះដែរប្រព្រឹត្តទៅរយ:ពេលចំនួន២ថ្ងៃគឺថ្ងៃទី១៩និងទី២០ខែមីនាឆ្នាំ២០២៣នេះហើយនៅក្នុងវត្តប្រាសាទតាមាន់សែនជ័យបច្ចុប្បន្ននេះបានរៀបចំកសាងបាននូវសមទ្ធិផលជាច្រើននិងរៀបចំកែលម្អបរិវេណវត្តបន្ថែមទៀតដើម្បីប្រែក្លាយជាទីកន្លែង វត្តទេសចរណ៍មួយដ៏ស្រស់ស្អាតសម្រាប់បងប្អូនប្រជាពលរដ្ធមកលេងកំសាន្តជាប្រចាំផងដែរ។

ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ ត្រីនាក់វង្សមេបញ្ជាការរងបានបញ្ជាក់បន្ថែមថាការកសាងនូវទីវត្តអារាមបានល្អស្អាតមកដល់ថ្ងៃនេះក៏មានកិច្ចសហការជាមួយនឹងលោកមេបញ្ជាការកងពល មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ពលទាហានរងជាច្រើននាក់ រដ្ធបាលខេត្ត អាជ្ញាធរមូលដ្ធានស្រុកបន្ទាយអំពិលក៏ដូចជាបងប្អូនពុទ្ធិបរិស័ទ្ធចំណុះជើងវត្តគណ:កម្មការអាចារ្យដើម្បីនឹងរៀបចំពិធីបុណ្យ ពុទ្ធាសេកឆ្លងព្រះពុទ្ធរូបដែលបានឆ្លាក់រចនាពីទឹកដៃកូនខ្មែរសុទ្ធសាតដោយព្រះអង្គ មួយអង្គនេះគឺធ្វើឡើងអំពីថ្មភ្នំពិតៗហើយមួយវិញទៀតនៅថ្ងៃបន្តបន្ទាប់លោកនឹងខិតខំកៀងគរញាតិមិត្តជិតឆ្ងាយរួមគ្នាសាមគ្គីដើម្បីរកប្រាក់ចំណូលជាថវិការកសាងបន្ថែមនៅទីកន្លែងផ្សេងៗទៀតក្នុងវត្តសម្រាប់ពលទាហាន ពលទាហានរងដែលជាប់ភារកិច្ច បំពេញការងារ ការពារបូរណភាពទឹកដីបំរើជាតិមាតុភូមិនៅជាប់ព្រំដែនថៃដែលមិនបានទៅលេងស្រុកកំណើតប្រារព្វធ្វើបុណ្យនារដូវបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលកាន់សាសនាព្រះពុទ្ធ។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនោះដែរលោកមេបញ្ជាការរងក៏បានលើកឡើងបន្ថែមថា ជាក់ស្តែងនាព្រឹកថ្ងៃទី២០ខែមីនាឆ្នាំ២០២៣បានរៀបចំពិធីរាប់បាតដល់ព្រះសង្ឃជាច្រើនអង្គនាក់ហើយក្នុងក៏មានការអញ្ជើញចូលរួមពីអាជីវករនៅក្រុងសំរោងនិងក្រុុមការងារមនុស្សធម៌មកពីខាងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានយកអំណោយមកចែកជូនដល់ប្រជាពលរដ្ធសិស្សនុសិស្សជាច្រើននាក់ផងដែរ។ (ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.