ព័ត៌មានជាតិ

ពលរដ្ឋចាស់ជរាទីទាល់ក្រនិងជនពិការ ចំនួន០៧គ្រួសារ មកទទួលអំណោយ រទេះរុញ,

 

ប៉ៃលិន÷នៅថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៣ ដោយមានការចង្អុលដឹកនាំពី លោកជំទាវបណ្ឌិត បាន ស្រីមុំ  ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន  លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសាលាក្រៅ យុវជន កក្រក  និងមានការចូលរួមសហការពី យុវជន ស.ស.យ.ក.ឃុំស្ទឹងកាច់ អាជ្ញាធរមូលដ្ឋាន ចំនួន ១៦ នាក់ ស្រី ៣ នាក់ ចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងរទេះរុញជូនជនពិការមានរាយនាមដូចខាងក្រោម៖

១.ឈ្មោះ អ៉ិន​ សារឿន ភេទប្រុស អាយុ ៥៨ ឆ្នាំ មានជំងឺលើសឈាមស្រពន់ជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ បឹងប្រលឹត​ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន  ។
២.ឈ្មោះ កែវ ដុះ ភេទប្រុស អាយុ ៧២ ឆ្នាំ មានជំងឺស្ពឹកស្រពន់ដៃជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន  ។
៣.ឈ្មោះ កុល សុខា ភេទប្រុស អាយុ ៣៥ ឆ្នាំ ពិការជើងខាងឆេង ស្ថិតនៅក្នុងភូមិ ស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន  ។
៤.ឈ្មោះ មាស វ៉ាន់ថា ភេទស្រី អាយុ ៦៤ ឆ្នាំ មានជំងឺស្ពឹកស្រពន់ដៃជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន  ។
៥.ឈ្មោះ កុប ជះ ភេទស្រី អាយុ ៨០ ឆ្នាំ មានជំងឺស្ពឹកស្រពន់ដៃជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ អូរចិតប្រាំ ឃុំអូរអណ្តូង ស្រុក សាលាក្រៅ ខេត្តប៉ៃលិន  ។
៦.ឈ្មោះ ហេង វណ្ណាថា ភេទប្រុស អាយុ ១៦ ឆ្នាំ មានជំងឺស្វិតដៃជើងពីកំណើត ស្ថិតនៅក្នុងភូមិ អូរចិតប្រាំ ឃុំអូរអណ្តូង ស្រុក សាលាក្រៅ ខេត្តប៉ៃលិន  ។
៧.ឈ្មោះ ខេង ឆៃសុវណ្ណ ភេទប្រុស អាយុ ៣៨ ឆ្នាំ មានជំងឺស្ពឹកស្រពន់ដៃជើងទន់ទាំង ២ ស្ថិតនៅក្នុងភូមិ អូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុក សាលាក្រៅ ខេត្តប៉ៃលិន  ។
អំណោយដែលសាខាផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ រទេះរុញចំនួន ១រទេះ និងអំណោយអនុសាខាស្រុកសាលាក្រៅមាន អង្ក ២៥គីឡូក្រាម និងទឹកសនិងទឹកសុទ្ធ ។

ក្នុងឱកាសនេះ លោកជំទាវអនុប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់  លោកជំទាវបណ្ឌិត បាន ស្រីមុំ  ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ដល់ជនរងគ្រោះ និង ជនងាយគ្រោះ ៕ដោយ ៖នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.