ព័ត៌មានសន្តិសុខសង្គម

ម៉ូតូធុនធំជិះលឿនបុកគ្នាជាមួយម៉ូតូវ៉េវបត់ចូលផ្ទះប៉ើងអូស៥០ម៉ែត្របណ្តាលឲ្យពីនាក់ប្តីប្រពន្ធម្នាក់ស្លាប់នឹងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ

 

(ឧត្តរមានជ័យ)មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយរវាងម៉ូតូ២គ្រឿងជិះលឿនបានបុកគ្នាយ៉ាងពេញទំហឹងបុើងអូសប្រហែលជិត៥០ម៉ែត្របណ្តាលឲ្យពីរនាក់ប្តីប្រពន្ធស្លាប់ម្នាក់របួសធ្ងន់ធ្ងរម្នាក់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ករណីគ្រោះថ្នាក់ចរាចរណ៏នេះបានកើកឡើងនៅចុងសប្តាហ៏ល្ងាចថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង​ ១៨នឹង៤៣នាទីស្ថិតនៅត្រង់ចំណុចភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ប្រភពពីសមត្ថកិច្ចចរាចរណ៏បានឲ្យដឹងនៅថ្ងៃទី២៣ខែមរសាឆ្នាំ២០២៣នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​កេីតឡើងរវាង​ ម៉ូតូ និង ម៉ូតូ (បើកបរស្របទិសគ្នា ពីត្បូងទៅជើង នៅត្រង់ចំណុចលេីផ្លូវជាតិលេខ៦៨ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ៧៤/៧៥ស្ថិតនៅភូមិ ដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ  បង្ករឲ្យស្លាប់មនុស្យម្នាក់១នាក់ស្រី និងរបួសធ្ងន់០១នាក់ប្រុស។

១/អ្នកបើកបរម៉ូតូម៉ាWAVE  ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ​ ឃុត សុខា ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរអនុភូមិអូកន្សែង រស់នៅភូមិដូនកែនសែនជ័យសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ  បើកបរទិសដៅពីត្បូងទៅជើង (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)
អ្នករួមដំណើរឈ្មោះ ស៊ុន ធាងឡា ភេទ ស្រី អាយុ ៥៩ ឆ្នាំ មុខរប កសិករ រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ)(មិនពាក់មួកសុវត្ថិភាព)។

២/ម៉ូតូម៉ាក HONDA  PB 650 S ពណ៌ក្រហម ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GQ- 9088 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចបាត់) បើតាមការពិនិត្យជាក់ស្តែងរបស់សមត្ថកិច្ចជំនាញនគរបាលចរាចរណ៏ស្ថានភាពផ្លូវ ត្រង់ប្រភេទផ្លូវ ក្រាលកៅស៊ូ។
មូលហេតុ អ្នកបើកបរម៉ូតូម៉ាក  WAVE បត់ឆ្វេង ហើយស្របពេលម៉ូតូធំម៉ាកHONDA PB 650 S បើកលឿនទើបបុកបណ្តាលឲ្យពីរនាក់ប្តីប្រពន្ធស្លាប់មនុស្សជាប្រពន្ធហើយប្តីរបួសធ្ងន់។

នៅចំពោះមុខការខូចខាត ម៉ូតូទាំងពីរគ្រឿងខូចខាត់ធ្ងន់  ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះទៅដល់កន្លែងកើតហេតុ​ ធ្វើការត្រួតពិនិត្យ ប្រមូលវត្ថុតាង និងសាក្សីនៅជុំវិញកន្លែងកើតហេតុរួចនិងធ្វេីការវាស់វែង​
ហើយធ្វើកំណត់ហេតុយកវត្ថុតាងម៉ូតូទាំងពីរគ្រឿងខាងលើមករក្សាទុកនៅការិយាល័យចរាចរណ៏នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដេីម្បីបន្តនីតិវិធីច្បាប់៕ (ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.