ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅម្នាក់ពាក់ព័ន្ធករណីដកកាំភ្លើងភ្ជង់អ្នកដទៃ

 

  ភ្នំពេញ : លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានប្រាប់បណ្ដាញសារព័ត៌មាន ឲ្យដឹងថា បុគ្គលឈ្មោះ បែល វ៉ាន់ដែត ដែលពាក់ព័ន្ធករណីដកកាំភ្លើងភ្ជង់អ្នកដទៃនោះត្រូវបានកម្លាំងជំនាញចាប់ខ្លួនបានហើយ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា, បុគ្គលឈ្មោះ បែល វ៉ាន់ដែតអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលបានដកកាំភ្លើងភ្ជង់អ្នកដទៃនោះត្រូវបានកម្លាំងនគរបាលរួមដៃគ្នាស្រាវជ្រាវឈានដល់ការចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។

ប្រតិបត្តិការចាប់ខ្លួននេះធ្វើឡើងដោយកម្លាំងនាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ។
ការចាប់ខ្លួនជនទំនើងនេះ មន្ត្រីនគរបាលយុត្តិធម៌ អនុវត្តតាម ដីកាបង្គាប់ឲ្យចាប់ខ្លន របស់ លោក អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ។

-ជនត្រូវចោទឈ្មោះ បែល វ៉ន់ដេត ភេទប្រុស អាយុ ៣៨ ឆ្នាំ កើតថ្ងៃទី០៧ ខែមីនា – ឆ្នាំ១៩៨៥ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ មុខរបរមន្ត្រីរាជការ ទីកន្លែងកំណើតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ០៨ (បុរីជីបម៉ុង៥៩៨) ផ្លូវលេខP០៤ ក្រុមទី៣ ភូមិ សង្កាត់ច្រាំងចំរោះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឪពុកឈ្មោះ បែល សុខុម “រស់” ម្តាយឈ្មោះ ឯក សៀងហាន “រស់” ប្រពន្ធឈ្មោះ សាលី ផល្លីន មានកូន០៣ នាក់កំរិតវប្បធម៌រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជានីតិជន ទោសពីមុនគ្មាន ។

ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទគំរាមកំហែងថានឹងសម្លាប់ ( កាន់កាំភ្លើងខ្លីម៉ាក GLOCK និងប្រើកាំភ្លើងគំរាមជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចបុរីជីពម៉ុង៥៩៨ ផ្ទះលេខា៤១ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរោះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ៤៩០ និងមាត ២៣៣) នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ផងដែរ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីម្សិលមិញបានប្រតិកម្មយ៉ាងខ្លាំង ទៅលើជនទំនើងរូបនេះ ថាព្រហើន ខណៈមានតួនាទីខ្ពង់ខ្ពស់ ប្រើប្រាស់អាវុធដ៏ខុសច្បាប់ និងគម្រាមទៅលើប្រជាពលរដ្ឋជាជនរងគ្រោះ ៕ប្រភព#ដោយលោក សៅ កុសល ហៅតាខ្មៅ០៤..!!!

kdn

Leave a Reply

Your email address will not be published.