ព័ត៌មានជាតិ

លោកស្នងការខេត្តដាក់បទបញ្ជាទៅនគរបាលចរាចរណ៏ក្រុងស្រុកឲ្យយល់ពីតួនាទីរបស់ខ្លួនមុននឹងចាប់ផ្ដើមធ្វើការផាកពិន័យ

 

ឧត្តរមានជ័យ:យោងតាមប្រសាសន៏របស់ឯកឧត្តម នាយឧត្តមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិស្តីពីការអនុវត្តវិធានការរឹតបន្តឹង អនុវត្តច្បាប់ ចរាចរណ៏ផ្លូវគោកក្នុងក្របខ័ណ្ឌទូទាំង លោកស្នងការខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់នៅរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣នេះលើកទិសដៅ ដាក់ចេញនូវចំណុចសំខាន់ៗ ហើយពង្រឹង អប់រំណែនាំបន្ថែមដល់មន្ត្រីនគរបាលចរាចរណ៍ក្រុងស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយឲ្យបានខ្លាំងក្លាមុនឈានដល់ការ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមបទល្មើសជាក់ស្តែងតែម្តង។

ថ្លែងនៅក្នុងកិច្ចប្រជុំការបន្តអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្របខ័ណ្ឌទូទាំងខេត្តនេះដែរ លោកឧត្តមសេនីយ៍ត្រីនួនអេតស្នងការរងផែនការងារសណ្ដាប់ធ្នាប់ បានឲ្យដឹងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែមានដដែលភាគច្រើនបណ្ដាលមកកត្តាចំនួនពីកត្តាមនុស្សបើកបរក្នុងស្ថានភាពស្រវឹងបើកប្រើប្រាស់ល្បឿនលឿនក្នុងស្ថានភាពងងុយដេក បត់ឆ្វេងបត់ស្ដាំត្រឡប់ក្រោយ គ្មានការប្រុងប្រយ័ត្នបើកបរមិនប្រកាន់ស្តាំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនគោរពសិទ្ធិអាទិភាពបើកបរ មិនចន្លោះ សុវត្ថិភាពបើកបរ ឆ្លងផ្លូវមិនប្រយ័ត្ន និងឈប់ចតបង្កគ្រោះថ្នាក់ផងដែរ។

លោកឧត្តមសេនីយ៍ទោលោកហួតសុធីស្នងការនគរបាលខេត្តឧត្តរមានជ័យបានលើកឡើងនៅ ក្នុងកិច្ចប្រជុំ ស្ដីពីការបន្តអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្របខ័ណ្ឌទូទាំងខេត្តនេះដែរលោកបានលើកឡើងបន្ថែមថាមុននឹងធ្វើការពិន័យទៅលើអ្នកធ្វើចរាចរណ៏ល្មើសច្បាប់យើងត្រូវយល់ដឹងច្បាស់ពីខ្លួនឯងសិន ថាតើការផាកពិន័យ ខណ:ពេលបើកបរ ឧទាហរណ៏ដូចទី១ អ្នកបើកបរ មិនពាក់ ខ្សែក្រវ៉ាត់សុវត្ថិភាព ត្រូវផាកលើមាត្រាទីប៉ុន្មាន ហើយនិងទី២ ចំពោះអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ត្រូវផាកពិន័យមាត្រាទីប៉ុន្មាន ត្រូវពន្យល់ប្រជាពលរដ្ធឲ្យយល់ដឹងអំពីច្បាប់ថាបើកាលណាយើងបើកបរល្មើសនឹងមាត្រាច្បាប់មន្ត្រីនគរបាលត្រូវតែផាកពិន័យហើយនឹងកាត់ពិន្ទុបន្ថែមទៀត។

គួររំលឹកថាលោកស្នងការខេត្តបានណែនាំដល់ នគរបាលក្រុងស្រុក ឲ្យយល់ដឹងអំពីច្បាប់បន្ថែមទៀតថា ក្នុងនាមតួនាទីភារកិច្ចជាមន្ត្រីនគរបាលអនុវត្តច្បាប់គឺត្រូវ មានក្រមសីលធម៌ ពេលធ្វើការងារប្រចាំថ្ងៃ  គឺត្រូវប្រកាន់ភ្ជាប់នូវអាកិប្បកិរិយា  ទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ ជាងនេះទៅទៀត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តជាប្រចាំជួយសម្រួលធ្វើចរាចរណ៍ នៅពេលសិស្សសាលាចេញទៅផ្ទះរៀងរាល់ថ្ងៃដោយឡែកនៅថ្ងៃមុខក្រោយពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក ត្រូវដាក់គោលដៅទាំងថ្ងៃទាំងយប់ដូចភ្លៀងរលឹមៗ។

សូមបញ្ជាក់ផងដែរថាបើតាមការលើកឡើងពីលោកស្នងការបានថ្លែងប្រាប់ដល់មន្ត្រីនគរបាលក្រុងស្រុកទាំងប្រាំ ចំណុះឲ្យស្នងការខេត្តឧត្តរមានជ័យត្រូវធ្វើការផ្សព្វផ្សាយចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃយើងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកហើយជាងនេះទៅទៀតយើងត្រូវតែ មានចិត្តអត់ធ្មត់ ក្នុងការអនុវត្តច្បាប់ចរាចរណ៍មិនត្រូវប្រើពាក្យពេជ្រមិនសមរម្យប្រើទៅលើបងប្អូនប្រជាពលរដ្ឋ ហើយជៀកវាងដាច់ខាត រឿងការប្រើអំពើហិង្សាក្នុងពេលចុះអនុវត្តច្បាប់ចរាចរណ៏ប្រើមានកើតរឿងអ្វីមួយមិនប្រក្រតីត្រូវរាយការណ៏ជូនមេជាបន្ទាន់ ។(ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.