ឧត្តរមានជ័យ:ដោយមានការណែនាំចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនយ៍ទោហួត សុធីស្នងការនៃស្នងការដ្ឋាន
នគរបាលខេត្តឧត្ដរមានជ័យនិងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម តូចសុភក្តីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៩៖០០នាទីបន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីជនរងគ្រោះឈ្មោះ សៀង លី ភេទ អាយុ ២៣ឆ្នាំ រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ថាមានករណី ចោលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ មានលេខ+តួម៉ាស៊ីន ៨០៧៧២២៨ (គ្មានស្លាកលេខ) ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង សហការ ជាមួយ កម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិលចុះកិច្ចប្រតិបត្តិការតាមស្រាវជ្រាវភ្លាមៗរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជនបង្កខាងលើបាន ១នាក់ ឈ្មោះ សីហា ប្រាក់ណៃ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិបេង ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ឃាត់ខ្លួនបាននៅចំណុចភូមិឈេីស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល បញ្ជូនមកកាន់អធិការដ្ឋាននគរក្រុងសំរោង ដេីម្បីធ្វើការសាកសួរ ។
បន្ទាប់ពីបានធ្វើការសាកសួរចម្លើយជនសង្ស័⁴យខាងលើរួច និងមានតម្រុយបន្តបន្ទាប់ ព្រមទាំងមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងជំនាញក្រុង បានបន្តកិច្ចសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងអធិការដ្ឋានគរបាលស្រុកបន្ទាយអំពិល ចុះធ្វើការស្រាវជ្រាវបន្ត រហូតដល់ចំណុចផ្ទះឈ្មោះ យ៉ាន សីហា ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់ បន្ថែមទៀត មានឈ្មោះដូចខាងក្រោម៖
+ ទី១. ឈ្មោះ យ៉ាន សីហា ភេទប្រុស អ្នកទទួលទិញម៉ូតូ និងជាចែកចាយសារធាតុញៀន (ធ្វើតេស្តមានសារធាតុញៀន)។
ទី២. ឈ្មោះ សេង ស្រីនាង ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរ កម្មកររោងចក្រ ។
ទី៣. ឈ្មោះ ជន សំរេច ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងក្រឡឹង (ធ្វើតេស្តមានសារធាតុញៀន)។
ទី៤ . ឈ្មោះ រំ រិទ្ធសែន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងក្រឡឹង (ធ្វើតេស្តមានសារធាតុញៀន) ។
ទី៥. ឈ្មោះ ធូ ធារី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងក្រឡឹង (ធ្វើតេស្តមានសារធាតុញៀន)។
កិច្ចប្រតិបត្តិការនេះ កម្លាំងយើងបានធ្វើការឆែកឆេរ និងរកឃើញវត្ថុតាងរួមមាន៖ ម៉ូតូ ចំនួន ៣ គ្រឿង, គ្រឿងបន្លាស់ម៉ូតូមួយចំនួន, សារធាតុញៀនប្រភេទម្សៅក្រាមពណ៌ស(ម៉ាកទឹកកក) ចំនួន ១,០៣៧ ក្រាម និង សារធាតុញៀនប្រភេទមេតំហ្វេតាមីនWY ចំនួន ២ កញ្ចប់ ស្មើនឹង ៨៥០ ក្រាម ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ រួមនិងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋានក្រុងសំរោង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕( ដោយឈឿន ប៊ុនឈី)