ព័ត៌មានជាតិ

អំណោយម៉ូតូកង់បីចំនួន២គ្រឿង ត្រូវបានប្រគល់ជូនរដ្ឋបាលក្រុងប៉ៃលិន និង រដ្ឋបាលស្រុកសាលាក្រៅ

 

ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈភិបាលខេត្តប៉ៃលិន បានប្រគល់ម៉ូតូកង់បី ចំនួន ២គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវ ដល់រដ្ឋបាលក្រុងប៉ៃលិន និងរដ្ឋបាលស្រុកសាលាក្រៅ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅឯកភាព និងបម្រើដល់ផលប្រយោជន៍សាធារណៈ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់អភិបាលក្រុង/ស្រុកត្រូវបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈនានា ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អទ្វេរឡើងស្របតាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការផ្ដល់ជូនម៉ូតូកង់បីដែលជាអំណោយរបស់លោកជំទាវ និងឯកឧត្តម អ៊ី ឈាន នាពេលនេះ គឺជាការចូលរួមចំណែក យ៉ាងសំខាន់បំផុតសម្រាប់ការគាំទ្រនូវមធ្យោបាយធ្វើការងារ ដល់រដ្ឋបាលក្រុង/ស្រុក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងឯកភាព ជាពិសេសបម្រើដល់ផលប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។


លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើរ ដល់រដ្ឋបាលក្រុង/ស្រុក ដែលទទួលបាន ម៉ូតូកង់បីនេះ ត្រូវចេះថែរក្សា និងប្រើប្រាស់អោយចំគោលដៅ ដើម្បីធានាដល់ការប្រើប្រាស់ឲ្យបានគង់វង្សនិងយូរអង្វែងដោយធ្វើយ៉ាងណាប្រើប្រាស់អោយអស់ពីលទ្ធភាព សម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.