ព័ត៌មានសន្តិសុខសង្គម

ខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជានិងគ្របដណ្ដប់ដោយទឹកជំនន់ទឹកភ្លៀង

 

បាត់ដំបង:យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងអតុនិយមនៅថ្ងៃទី០២ខែតុលាឆ្នាំ២០២៣នេះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលាឆ្នាំ២០២៣ ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជានិងទទួលរងដោយទឹកជំនន់ទឹកភ្លៀង។
ជាក់ស្ដែងយើងសង្កេតឃើញថាទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ចាប់ពីចុងខែកញ្ញារហូតដល់ដើមខែតុលាឆ្នាំ ២០២៣ នេះ។ភ្លៀងបានធ្លាក់ស្ទើរគ្របដណ្ដប់ទូទាំងប្រទេសបានធ្វើឲ្យទឹកជំនន់ទឹកភ្លៀងបានលិចលង់នៅក្នុងខេត្តមួយចំនួនជាបណ្ដើរៗដែលបានធ្វើឲ្យប៉ះពាល់លិចលង់ផលដំណាំហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

ដូចជាខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ កណ្ដាល ពោធិ៍សាត់កំពង់ឆ្នាំង បាត់ដំបង ប៉ៃលិននិង ខេត្តបន្ទាយមានជ័យ។ល។
សូមបញ្ជាក់ថាក្រសួងធនធានទឹកនិងឧតុនិយមក៏ដូចជាអាជ្ញាធរមូលដ្ឋានបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋបានជ្រាបជាព័ត៌មាននិងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង និងទន្លេ។

kdn

Leave a Reply

Your email address will not be published.