ភ្នំពេញ:តុលាការ ចោទប្រកាន់ក្រុមសិស្ស ៥នាក់ ដែលព្រួតវាយសិស្សស្រីម្នាក់
ពីបទ «ហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស» បទចោទប្រកាន់នេះ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ។
ដោយមានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤អធិការដ្ឋាននគរបាលខណ្ឌកំបូលបានធ្វេីការបញ្ជូនខ្លួនក្រុមក្មេងទំនេីងចំនួន ០៥នាក់ដែលប្រេីប្រាស់អំពេីហិង្សា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕