ឧត្តរមានជ័យ:គណៈបញ្ជាការឯកភាពខេត្តប្រើវិធានការក្តៅ ចុះណែនាំទៅដល់បងប្អូនអាជីវករលក់នៅជុំវិញផ្សារសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យចូលរួមសហការដោយទុកឱសានវ៉ាតមួយថ្ងៃគិតចាប់ពីស្អែកនេះតទៅដើម្បីឱ្យពួកគាត់រុះរើអីវ៉ាន់ពីលើចិញ្ចើមផ្លូវថ្នល់ទៅក្នុងដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អផ្លូវចេញចូលធំទូលាយដោយសារកន្លងមក ផ្លូវ ជុំវិញបរិវេណផ្សារសំរោង មានការរួមតូចចង្អៀតលំបាកធ្វើដំណើរចេញចូល។។
ក្រុមគណៈកម្មការចម្រុះបានអីដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះដែរធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៤ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមឃិន ញ៉ាន អភិបាលរងខេត្តឧត្តរមានជ័យ ក្នុងនោះក៏ការចូលរួមពីអភិបាលរងក្រុង លោកចៅសង្កាត់ កម្លាំងប៉ូលីសសណ្តាប់ធ្នាប់ខេត្ត កម្លាំងនគរបាលក្រុងសំរោង កម្លាំងប៉ុស្តិ៏ជាច្រើននាក់ផងដែរ។
ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ឲ្យដឹងនៅព្រឹកនៅទី១០ខែមករាឆ្នាំ២០២៤ថា ដោយមើលឃើញពីកត្តា នូវការលំបាកផ្លូវតូចចង្អៀតខណៈពេលដែលមានបញ្ហាកើតឡើងដូចជាមានករណីអគ្គីភ័យឡានទឹកចូលពុំរួចដូចនេះ ក្នុងនាម អាជ្ញាធរខេត្តឧត្តរមានជ័យកន្លងមកក៏បានចុះស្រង់ស្ថិតិបងប្អូនអាជីវករម្តងរួចមកហើយ។ ជាក់ស្តែងការចុះពន្យល់ណែនាំដល់បងប្អូនអាជីវករនៅក្នុងថ្ងៃនេះផ្ទាល់ ក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរក្រុង ចៅសង្កាត់កងកម្លាំង ជាច្រើននាក់ ចុះពិនិត្យនៅតាមតូបលក់សូមឱ្យបងប្អូនចូលរួមសហការ និងយោគយល់ ចំពោះទីតាំងដែលគាត់លក់ឬរំលោភលើចិញ្ចើមផ្លូវដើម្បីឱ្យ ផ្លូវនេះធំទូលាយល្អឡើងវិញ។
លោកអភិបាលរងបានបញ្ជាក់ផងដែរថា ចំពោះការរៀបចំសណ្តាប់ នៅក្នុងជុំវិញបរិវេណផ្សារសំរោង ព្រឹកមិញនេះអាជ្ញាធរខេត្តទុកពេលឱ្យចំនួន១ថ្ងៃដល់បងប្អូនអាជីវករជាច្រើនតូបដោយឱ្យពួកគាត់ជួយរៀបចំសណ្តាប់ធ្នាប់ឡើងវិញហើយជាងនេះទៅទៀត នៅព្រឹកស្អែក ថ្ងៃទី១១ខែមករាឆ្នាំ២០២៤នេះ តទៅប្រសិនបងប្អូនប្រជាពលរដ្ឋពុំ ធ្វើការរុះរើតាមអ្វីដែលអាជ្ញាធរប្រាប់នោះទេកម្លាំងនគរបាលសណ្តាប់ធ្នាប់និងចុះ អនុវត្តចាប់ពីថ្ងៃស្អែកនេះតទៅតែម្តង។ (ដោយឈឿន ប៊ុនឈី)