ខេត្តកំពតៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ខាងជើងក្លោងទ្វារវត្តទឹកវិល រវាង រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ
ដែលធ្វើដំណើរពីជើងមកត្បូងមកដល់ចំណុចកើតហេតុក៏បានគេចគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Hyundai ដែលពាក់ស្លាកលេខ កោះកុង 3A-0670 បណ្តាលអោយរថយន្ត LEXUS 570 នោះធ្លាក់ចុះទឹកប្រឡាយ ស្របពេលមេឃកំពង់ភ្លៀងខ្លាំង បណ្ដាលមនុស្សបួននាក់នៅក្នុងរថយន្តនោះមានពីរនាក់រងរបួសធ្ងន់ហើយពីរនាក់ទៀតរងរបួសស្រាល។
ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង១០.៣០ នាទី ថ្ងៃទី០៣ ខែ តុលា ឆ្នាំ២០២០ខាងជើងក្លោងទ្វារវត្តទឹកវិលខេត្តកំពត។