ឧត្តរមានជ័យ:ក្រុមចោរមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចគាស់កកាយផ្ទះលំហែកាយមួយកន្លែងដែលម្ចាស់បានទុកចោលគ្មានអ្នកយាមកាមលួចគាស់រើកកាយយកអស់សម្ភារ:មួយចំនួន។
ហេតុការណ៍នេះបានកើតឡើងនៅ កាលពីថ្ងៃម្សិលមិញ ស្ថិតនៅក្នុងសង្កាត់អូស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥នេះថាពិតជាមានករណីក្រុមចោរមិនស្គាល់អត្តសញ្ញាណចូលធ្វើសកម្មភាពលួចគាស់កកាយផ្ទះលំហែកាយស្ថិតនៅត្រង់ចំណុចខាងលើពិតប្រាកដមែនហើយពេលនេះកម្លាំងជំនាញកំពុងសើបអង្កេតចាត់ការរឿងនេះយ៉ាងយកចិត្តទុកដាក់បំផុត។
ទាក់ទិនទៅនឹងការលួចគាស់ផ្ទះលំហែកាយ នេះដែរ លោកវរសេនីយ៏ឯកហមភិរម្យ អធិការនគរបាលក្រុងសំរោងបានថ្លែងប្រាប់ឲ្យដឹងថាចំពោះករណីនេះលោកបានចាត់បញ្ជាឲ្យលោកអធិការរងទទួលបន្ទុកការងារព្រហ្មទណ្ឌដឹកនាំកម្លាំងសហការជាមួយនគរបាលប៉ុស្តិ៍ចុះស្រាវជ្រាវស៊ើបអង្កេត ទៅលើករណីនេះរួចរាល់អស់ហើយ ។
លោកអធិការដដែលបានបន្តថាផ្ទះនេះគឺជាផ្ទះ លោកលីរដ្ធាអភិបាលស្រុកចុងកាល់ដែលលោក សាងសង់នៅលើដីចម្ការរបស់គាត់ទុកគ្រាន់ ថ្ងៃសៅរ៍អាទិត្យទៅ លេងឬក៏សម្រាកនៅពេល ទំនេរហើយជាក់ស្ដែងចំពោះកិច្ចការងារនេះកម្លាំងនគរបាលនៃអធិការនគរបាលក្រុងសំរោងបាន ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បី តាមស្វែងរកតាមចាប់ក្រុមចោរទាំងនោះយកមកអនុវត្តទៅតាមនីតិវិធី។
សូមជម្រាបថា ចំពោះករណីចោរលួចគាស់ផ្ទះនោះដែរពុំមានបាត់បង់របស់របរអ្វីធំដុំនោះទេមួយទៀតក្រុមចោរអាចគិតថាផ្ទះនោះមានវត្ថុមានតម្លៃច្រើនហើយទើបពួកគេប្រព្រឹត្តសកម្មភាពចូលរើកកាយបែបនេះ។ (ឈឿន ប៊ុនឈី)