ព័ត៌មានសន្តិសុខសង្គម

កាន់ខ្សែកាបូប ទៅប្ដឹងសមត្ថកិច្ចឲ្យជួយ ខណៈត្រូវចោរឆក់ការបូបយកលុយចំនួន១ពាន់ដុល្លារ


ភ្នំពេញ ៖ ស្ត្រីម្នាក់ បានស្រែកទ្រហោយំតាមផ្លូវ នឹងទាំងដៃកាន់តែខ្សែកាបូប យកទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយ ខណៈក្រុមចោរឆក់ការបូបរបស់គាត់យកលុយអស់ ចំនួន១,៤០០ដុល្លារ និងសម្ភារៈមួយចំនួននៅក្នុងកាបូបនោះ កាលពីល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។


ប្រជាពលរដ្ឋសំពរឲ្យសមត្ថកិច្ចប៉ុស្តិ៍ខណ្ឌ មេត្តាជួយដាក់កម្លាំងល្បាតក្នុងមូលដ្ឋានបន្ថែមទៀតផង ដើម្បីទប់ស្កាត់បទល្មើសទាំងអស់នេះ។
ពួកគាត់លើកឡើងទៀតថា ក្រោយពីហេតុការណ៏កើតឡើងពួកយើងបានត្រឹមតែ អាណិតប្អូនស្រីដែលស្រែកទ្រហោយំ ស្តាយរបស់ទ្រព្យតែប៉ុណ្ណោះ។សូម បងប្អូនធ្វើដំណើរតាមដងផ្លូវសូមប្រយ័ត្នការទុកដាក់ការបូបស្ពាយឲ្យបានត្រឹមត្រូវស្រួលបួលផងជៀសវាងជួបហេតុបែបនេះ៕ ដោយ៖ តុង សីហា

 

kdn

Leave a Reply

Your email address will not be published.