ព័ត៌មានសន្តិសុខសង្គម

ភ្លៀងមួយមេយ៉ាងធំលាយឡំខ្យល់កន្ត្រាក់បណ្តាលឲ្យរលំដួលផ្ទះប្រជាពលរដ្ខអស់ជាច្រើនខ្នង


ប៉ោយប៉ែតៈលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយភ្លៀងមួយមេយ៉ាងធំលាយឡំខ្យល់កន្ត្រាក់នៅរសៀលកាលពីដើមខែមិនា២០២១នោះ បណ្ដាលឲ្យគួចនិងរលំផ្ទះពលរដ្ឋក្នុងពីសង្កាត់ គឺសង្កាតប៉ោយប៉ែត និងកង្កាត់ផ្សារកណ្ដាលអស់២៧ខ្នងខូចខាតទាំងស្រុងពីខ្នង និងរបើកដំបូលនិងជញ្ជាំង២៥ខ្នង។


លោកបន្តថា ហើយនៅព្រឹកថ្ងៃទី៤មិនា២០២១រដ្ឋបាលសាលាក្រុងប៉ោយ,ប៉ែត ដឹកនាំដោយរូបលោកផ្ទាល់និង ចៅសង្កាត់ប៉ោយ,ប៉ែតនិងប្រជាការពារសង្កាត់ប៉ោយ,ប៉ែត ចុះរៀបចំជួសជុលផ្ទះជូនពលរដ្ឋឲ្យបានរស់នៅឡើងវិញនិងបានពាំនាំយកអំណោយរបស់ឩប្បនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាគណះកម្មការកណ្ដាលចុះជួយខេត្តបន្ទាយមានជ័យជូនដល់ពលរដ្ឋដែលរងការខូចខាតឆ្ងន់ឆ្ងរចំនួន២គ្រួសារផងដែរ។

kdn

Leave a Reply

Your email address will not be published.