(ខេត្តឧត្ដរមានជ័យ) កំលាំងអធិការដ្ឋាន នគរបាលស្រុកត្រពាំង ប្រាសាទ បានចុះបង្រាប រថយន្ត ម៉ាក ស្តារិច ពរណ៌ទឹកប្រាក់ មួយគ្រឿង ខណៈពេលជាប់ផុងទៅមុចមិនរួច។ កាលពីព្រឹកថ្ងៃ អាទិត្យទី ១៥ ខែសីហា ឆ្នាំ២០២១ នេះដោយមានការ រាយការណ៍ ពីប្រជាពលរដ្ឋថា មានរថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ បានដឹកសិប្បកម្ម ពេញរថយន្ត ហេីយជាប់ផុង នៅមុខ វត្តកុលារាម(ហៅវត្តព្រៃស្អាត) ចំងាយ២០០ម៉ែត្រ ពីទីរួម ស្រុក ត្រពាំប្រសាទ។
ម្ចាស់រថយន្តត្រូវបានគេស្គាល់ថា ជារយន្ដរបស់ ចែ ម៉ុម នៅស្រុក អន្លង់វែង ជាមេឈ្មួញជេីងខ្លាំងម្នាក់ ដឹកជញ្ជូនបទល្មេីសប្រចាំខេត្ត ឧត្ដរមានជ័យ និង ដឹកចែកចាយ ទៅតាមបណ្ដា ខេត្ត ផ្សេងៗ ហេីយហ៊ាន ដឹកសិប្បកម្ម អត់ច្បាប់ពាក់កណ្ដាល សម្រាច់ជារៀងរាល់ថ្ងៃ ដោយយករថយន្ដប្រភេទ ទេសចរណ៍ ដើម្បី បំភ័នភ្នែក មហាជន ទៀតផង។
ជាក់ស្ដែងមេឈ្មួញ រូបនេះ បានប្រេីរថយន្ដ សេរីទំនេីប ចំនួនពីរគ្រឿង : ទីមួយ ម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ស្លាកលេខ(ពោធិ៍សាត់2B 6866) និង ទីពីរ ម៉ាក ហ្វ្រុន ធា ពីរបាំងពរណ៌ទឹកប្រាក់ ដូចគ្នា ស្លាកលេខ (បន្ទាយមានជ័យ 2A 5369) ធ្វេីសកម្មភាព ដឹកជញ្ជូន គ្រោងទ្វារ របង្អួចពេញៗរថយន្ដ តែម្ដង ហើយដឹកទាំងថ្ងៃទាំងយប់ ដោយមិនខ្លាចសមត្ថកិច្ច ជំនាញ នោះទេនោះ ត្រាជាប់ផុង ទៅមុខ លែងទេីប សម្ថកិច្ច បង្រាប បាន។
ជារៀងងរាល់ថ្ងៃនេះ ការដឹកជញ្ជូន ផលអនុផល ព្រៃឈេី នៅទីរួម ស្រុក ត្រពាំងប្រសាទ និង ស្រុកអន្លងវែង ឃេីញថាមានក្រុមប្រកបមុខរបរ ធ្វេីសិប្បកម្ម អំពីឈេី ក្នុងស្រុកនីមួយៗរាប់រយ រោងសិប្បកម្ម រី ឯមន្ត្រីជំនាញ ហាក់បីដូចជា មិនអេីពេីក្នុងការ បង្រាប ចំពោះក្រុមឈ្មួញ ទាំងអស់ នោះទេ គ្រាន់ដាក់អោយ កូនចៅ នៅអង្គុយចាំ នៅមុខស្នាក់ការ ចាំយកលុយពី ក្រុមឈ្មួញ ដឹកបទល្មេីស ដែលបង់លុយ អោយប្រៀប បានដូចជា យកការងារមនិង តួនាទី ធ្វេីជា អាជីវកម្មសំរាប់ បំរេីប្រយោជន៍ ផ្ទាល់ ខ្លួនអញ្ចឹង ។
ប្រជាពលរដ្ឋបានសំណូមពរ ដល់ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្ត ឧត្ដមានជ័យ និង ជាប្រធានគណៈបញ្ជាករឯកភាពខេត្ត សូមឯកត្ដម មានវិធានការ បង្រាប និង ការពារទប់ស្កាត់ ទៅលេីក្រុមឈ្មួញ ដែលកំពុងប្រព្រឹត្តបទល្មើស រាល់ថ្ងៃនេះ ផងទាន ព្រោះធនធាន ធម្មជាតិទាំងអស់នេះជឹតរលាយហិនហោចអស់ហេីយ។
មហាជន បានសំណូមពរដល់លោក អ៊ឹម សាវរឹទ្ធ នាយខ័ណ រដ្ឋបាលព្រៃឈេី ខេត្ត ឧត្ដរមានជ័យ សូមលោក មានវិធានការ បង្រាប និង ទប់ស្កាត់ ផងទាន កុំបង្រាបបានតែពលរដ្ឋក្រីក្រ ដឹកឈេី បន្តិចបន្តួច ធ្វេីផ្ទះ រស់នៅ ។ ក្រុមការងារយេីងបានខលតាម រយះទូរស័ព្ទ ដេីម្បី សុំការបំភ្លឺពីលោក អ៊ូច មៅ អធិការស្រុក ត្រពាំប្រសាទ ដែរ តែលោក អត់លេីទូរស័ព្ទ ៕