តាកែវ:ក្នុងពេលថ្មីៗនេះសមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ចាប់ខ្លួនមនុស្សចំនួន ៤នាក់ និងរឹបអូសថ្នាំញៀនព្រមទាំងសារធាតុគីមីផ្សំជិត៨០គីឡូក្រាម នៅភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថាក្នុងប្រតិបត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៣ដោយមានការសម្របសម្រួលនិតិវិធីពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ។
ក្រោយការបង្រ្កាបសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ :
ទី១.ឈ្មោះ ទួន សាស្រា្ត
ទី២.ឈ្មោះ ហ្វាង យ៉ាងណាម
ទី៣.ឈ្មោះ ចាន់ វាសនា
ទី៤.ឈ្មោះ ផាន វណ្ណារ៉ា
វត្ថុតាងគ្រឿងញៀន សារធាតុញៀនទម្ងន់ ១១៨.៦៤ក្រាម (មេតំហ្វេតាមីន), សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់៧៩,១៧៦ក្រាម (៧៩គីឡូ ១៧៦ក្រាម) និងរថយន្ត១គ្រឿង។
👉Join Bayon Radio