ព័ត៌មានជាតិ

រូបសំណាកព្រះពុទ្ធរូប​​ ព្រះ​វិស្ណុ​ ៨ម៉ែត្រ​ ៦តឹក​ ​ត្រូវបានយកទៅតម្កល់​ នៅរង្វង់​មូល​​ច្រក​អន្តរជាតិ​​ ក្រុងប៉ោយប៉ែត​

ប៉ោយប៉ែត:រូបសំណាកព្រះពុទ្ធរូប​​ ព្រះ​វិស្ណុ​ កម្ពស់៨ម៉ែត្រ​ ៦តឹក​ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំពិធី​ក្រុង​ពាលី​បញ្ចុះ​បឋមសិលា​សាងសង់​ររង្វង់យកមកតម្កល់នៅរង្វង់​មូល​​ច្រក​ទ្វារអន្តរជាតិ​​ក្រុងប៉ោយប៉ែត​ ដើម្បីសុំសេចក្តីសុខសប្បាយ។

ពិធីនេះដែរក្រោម​អធិបតីភាព​ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី​ អមដំណេីរ​ដោយ​ ឯកឧត្ដម​ ខេង​ ស៊ុម​ ប្រធានក្រុមប្រឹក្សា​ខខេត្ត ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ និង​មាន​ការ​ចូលរួម​ ពី​ ភាគី​ថៃ​ អាជ្ញាធរក្រុង​ប៉ោយប៉ែត​លោក/លោកស្រីកងកម្លាំង​ប្រដាប់អាវុធ​​ យុវជន​ ប្រជាពលរដ្ឋ​ យ៉ាង​ច្រើន​កុះករ។

ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណ:អភិបាលខេត្ត​បន្ទាយមានជ័យ​បានលើកឡើងថា រូបសំណាកព្រះពុទ្ធរូប​​ ព្រះ​វិស្ណុ​ កម្ពស់៨ម៉ែត្រ​៦តឹក​នេះ ជាសមិទ្ធិផលថ្មីមួយទៀតតំណាងឱ្យខេត្តបន្ទាយមានជ័យ ប្រយោជន៏ដល់ការគោរពប្រតិបត្តិរបស់ប្រជាពលរដ្ឋខ្មែរ ទូទៅ ដែលបានយកមកតម្កល់ស្ថិតនៅជាប់និងមាត់ច្រកទ្វារអន្តរជាតិចេញចូលរវាង កម្ពុជា និង ថៃ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិបានដឹងនិងស្គាល់ថាប្រទេសកម្ពុជា គោរពតាមគន្លងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និង ដើម្បីសុំសេចក្តីសុខសប្បាយផងដែរ។

សូមបញ្ជាក់ថា ពិធីបញ្ចុះ​បឋមសិលា​សាងសង់​នេះធ្វើនៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹង ថ្ងៃទី១ខែកញ្ញាឆ្នាំ២០២២នេះ នៅភូមិប៉ោយប៉ែត​ សង្កាត់​អូរជ្រៅ​ ក្រុងប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ។

kdn

Leave a Reply

Your email address will not be published.