ព័ត៌មានជាតិ

រថយន្ត​ចំនួន ១៥០ គ្រឿង និង​សម្ភារៈ​ការិយាល័យ របស់​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជា​មា​និ​ចិន ជូន​ដល់​ក្រសួង​កា​រពារ​ជាតិ​កម្ពុជា

ភ្នំពេញ​៖ ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ផ្ទេរ​-​ប្រគល់ រថយន្ត​ចំនួន ១៥០ គ្រឿង និង​សម្ភារៈ​ការិយាល័យ របស់​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជា​មា​និ​ចិន ជូន​ដល់​ក្រសួង​កា​ពារ​ជាតិ​កម្ពុជា នៅ​វិមាន​ឈ្នះ​ឈ្នះ នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២​។

​លោក​វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​កម្ពុជាបាន​មានប្រសាសន៍ថាៈ ជំនួយ​ដែល​ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានផ្តល់​ជូន​រថយន្ត ចំនួន ១៥០ គ្រឿង និង​សម្ភារ​ការិយាល័យ ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា គឺជា​សកម្មភាព​ជាក់ស្តែង ដែល​ក្រសួងការពារជាតិ​ចិន ជួយ​គាំទ្រ​ដល់​ការរៀបចំ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។ កងទ័ព​កម្ពុជា​-​ចិន ជា​បងប្អូន​ស្គាល់ចិត្ត ស្គាល់​ថ្លើម និង​រួមសុខ​រួមទុក្ខ ជាមួយគ្នា ហើយ​ជា​ដៃគូ​និយាយ​តិច ប៉ុន្តែ​ធ្វើ​ច្រើន​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា បាន​មានប្រសាសន៍ថាៈ សម្ភារៈ​ទាំងអស់នេះ ពិតជា​មានន័យ មិនអាច​កាត់ថ្លៃ​បាន ក្នុងពេល​ក្រសួងការពារជាតិ​កម្ពុ​ជា កំពុង​ត្រូវការ​ចាំបាច់​បំផុត សម្រាប់​បម្រើឱ្យ​ការងារ​ទំនាក់ទំនង​បរទេស​ផ្នែក​យោធា ជាពិសេស ក្នុងពេលដែល​ក្រសួងការពារជាតិ​កម្ពុ​ជា កំពុង​មមាញឹក​ក្នុងការ​បំពេញ​តួនាទី​ដឹកនាំ ក្នុងឋានៈ​ជា​ប្រធាន​អាស៊ានសម្រាប់​ឆ្នាំ​២០២២ផងដែរ​។​

​សម្តេច​ពិជ័យ​សេនា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ របស់លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន ដែល​ឆ្លុះបញ្ចាំង​នូវ​ការប្ដេជ្ញាចិត្ត យ៉ាង​មោះមុត របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៃ​ប្រទេស​ទាំងពីរ នៅក្នុង​ការងារ​ការពា​រ​ជាតិ និង​លើកស្ទួយ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ចិន ក្នុងឋានៈ​ជា​មិត្ត​ដែកថែប ឱ្យ​គង់​គង់វង្ស និង​រីក​ម្រើ​ន​ជានិច្ច​តរៀង​ទៅ​។​

ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា បាន​មានប្រសាសន៍​បញ្ជាក់ថាៈ សម្រាប់​ស្មារតី​ជួយ​យកអាសារ​គ្នា ក្នុង​គ្រា​លំបាក ប្រកបដោយ​ឆន្ទៈ គឺជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​បុព្វហេតុ​កសាង ថែរក្សា​សន្តិភាព ស្ថិរភាព មិត្តភាព រឹងមាំ​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​។ គោលជំហរ​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា ក្នុងការ​គាំទ្រ​ឥត​ងាករេ ចំពោះ​នយោបាយ ចិន​តែមួយ និង​ចក្ខុវិស័យ​សហគមន៍ វាសនា​រួម រវាង​ចិន និង​កម្ពុជា​៕V/ N

kdn

Leave a Reply

Your email address will not be published.