ព័ត៌មានជាតិ

រដ្ឋបាលខេត្តកាន់វេនបិណ្ឌ៤

បន្ទាយមានជ័យ: ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវជ័យ ណារី ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងបណ្តាមន្ទីរ អង្គភាព ពុកម៉ែបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមសូត្រមន្តកាន់វេនបិណ្ឌទី៤នៅវត្តធម្មសាមគ្គីពង្រ ក្នុងភូមិពង្រសង្កាត់កំពងស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នាវេលារសៀលថ្ងៃអង្គារទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ
ព្រមទាំងសទ្ធាជ្រះថ្លាចូលរួមរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ បានប្រគេនបច្ច័យបួនព្រះសង្ឃ ២១អង្គក្នុង ១អង្គ ៥មឺនរៀល ចង្ហាន់វេនទី៤ ចំនួន១លានរៀល បច្ច័យកសាង ៣លាន ៤សែនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនតាជីយាយជី ចូលរួមក្នុងនាក់ ថវិកា ១ម៉ឺនរៀលផងដែរ៕

kdn

Leave a Reply

Your email address will not be published.