ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងដែនដី ណែនាំដល់ប្រធានមន្ទីរដែនដីខេត្ត ត្រូវទប់ស្កាត់ពីការរំលោភទន្ទ្រានយកដីរដ្ឋធ្វើកម្មសិទ្ធិ ឲ្យបានម៉ឺងម៉ាត់

បាត់ដំបង÷ ឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខា
ធិការប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនី
យកម្ម សំណង់ និងសុរិយោដី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានធ្វើការណែនាំ និងក្រើនរំលឹកដល់លប្រធានមន្ទីរដែនដីខេត្តបាត់ដំបង ដែលទើបប្រកាសឲ្យចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងត្រូវទប់ស្កាត់ឲ្យខាងតែបានពីការរំលោភនិងទន្រ្ទានកាន់កាប់យកដីរដ្ឋគ្រប់ប្រភេទធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។
ឯកឧត្តមបន្តថា ដោយសារតែរយៈកាលកន្លងមក មានការរំលោភពីជនខិលខូច និងមានអ្នកកាងឈរនៅពីក្រោយខ្នង ឲ្យបានដាច់ខាត។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើមានករណីបែបនេះកើតឡើង ត្រូវមានចំណាត់ការជាបន្ទាន់ និងត្រូវរាយការណ៍ជូនរដ្ឋបាលខេត្តនិងក្រសួងឲ្យបានលឿនទាន់ពេលវេលា ដើម្បីចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់។

ឯកឧត្តម ក៏បានណែនាំបន្ថែមដល់ប្រធានមន្ទីរត្រូវទប់ស្កាត់រាល់ការបញ្ជាក់លើ ឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជីដីធ្លី ហើយដែលកន្លងមក នាំឱ្យកើតមានវិវាទដីធ្លីជាច្រើនករណី បង្ករធ្វើឲ្យមានការស្មុគស្មាញ ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរដែនដី និងជាពិសេសក្រសួង និងរាជរដ្ឋាភិបាល ។

ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងបែបនេះនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង របស់លោក សួន សុភា ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលប្រជុំអគារEសាលាខេត្តបាត់ដំបង ដើម្បីជំនួសលោក អ៊ូ ដារី ដែលបានរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃប្រគល់ភារកិច្ចថ្មីជាអភិបាលរងខេត្តបាត់ដំបង កន្លងទៅថ្មីៗនេះ៕

#ដោយលោកអ៊នអឿម

kdn

Leave a Reply

Your email address will not be published.