បាត់ដំបងៈ មានករណីគ្រោះធម្មជាតិ(រន្ទះបាញ់)មួយកើតទ្បើងនៅចំណុចភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបងបណ្តាលឲ្យស្លាប់ចំនួន០៦នាក់ក្នុងនោះ ស្រី០២នាក់និង រងរបួសចំនួន០៤នាក់ ខណ:ពេលដែលពួកគាត់កំពុងហូបបាយជុំគ្នានៅក្រោមផ្ទះ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦,១៥នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នៅត្រង់ចំណុចភូមិឃុំពួកគាត់រស់នៅខាងលើ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នេះគឺជាគ្រោះធម្មជាតិមិនជួយអន្តរាគមន៏ពួកគាត់បានទេជនរងគ្រោះទាំងអស់មាន ១.ឈ្មោះយ៉ុម ញ៉ិក ភេទប្រុស អាយុ៥៦ឆ្នាំ ម្ចាស់ផ្ទះនៅភូមិ ឃុំខាងលើ( ស្លាប់)២.ឈ្មោះ ដាំ សុខណា ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់)។៣.ឈ្មោះ យ៉ុម ចរិយា ភេទ ស្រី អាយុ ២៥ឆ្នាំ ត្រូវជាកូនបង្កើត (ស្លាប់)។៤ .ឈ្មោះ យ៉ុម រ៉ាវុធ ភេទ ប្រុស អាយុ ២៦ឆ្នាំ ត្រូវជាកូនបង្កើត( ស្លាប់)។៥.ឈ្មោះធី ភេទប្រុស មិនស្គាល់ត្រកូល មកពីខេត្តបាត់ដំបង (ស្លាប់)៦ .ឈ្មោះ អន រិន ភេទប្រុសប្រុស អាយុ ២៧ឆ្នាំ រស់នៅខេត្តបាត់ដំបង (ស្លាប់)៧. ឈ្មោះ វឿន វុត្ថា ប្រុសអាយុ ៤១ឆ្នាំ នៅរស់មកពីបាត់ដំបង (រងរបួស)។៨.ឈ្មោះ សើក សារស់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ខេត្តបាត់ដំបង (រងរបួស)៩ .ឈ្មោះ ហួត ហុង អាយុ៤៨ឆ្នាំ មកពីបាត់ដំបង (រងរបួស)១០.ឈ្មោះ ឃឿត សំណាង ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង (រងរបួស)។
សមត្ថកិច្ចបន្តថា សពចំនួន៤នាក់ធ្វើបុណ្យនៅវត្តព្រែកជីក ស្រុករុក្ខគីរី សព២នាក់ទៀតធ្វើបុណ្យនៅបាត់ដំបង។ចំណែកអ្នករបួសកំពុងសម្រាក់ព្យាលបាលនៅមន្ទីរពេទ្យស្រុកមោងឬស្សី។