ឧត្តរមានជ័យ:ថ្លែងនៅក្នុងវេទិការសាធារណ: នៅព្រឹកថ្ងៃច័ន្ទទី២២ខែកក្កដាឆ្នាំ២០២៤នេះអភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យដែលទើបនឹងប្រកាសឡើងកាន់តំណែងបានដាក់ចេញនូវវិធានការ២ចំណុចដល់មន្ត្រីក្រុង/ស្រុក ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាទី១.
លើប្រជាពលរដ្ធខ្ចីប្រាក់ពីធនាគារនិងទី២.ចូលរួមទប់ស្កាត់បង្ការបង្ក្រាបបញ្ហាគ្រឿងញៀនក្រុមក្មេងទំនើង ល្បែងសុីសងគ្រប់ប្រភេទ។
សូមបញ្ជាក់ថា កន្លងមកឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណ:អីបាលខេត្តឧត្តរមានជ័យតែងតែបានប្តេជ្ញាចិត្ត បម្រើដោះស្រាយ បញ្ហាប្រឈម ផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សហគមន៏ ដោយឈរលើ ឆន្ទៈបេះដូងមនុស្សធម៌ និងម៉ឺងម៉ាត់បំផុត។
នៅក្នុងបញ្ហាទុក្ខកង្វល់របស់ថ្នាក់ដឹកនាំខេត្តជាអាណាព្យាបាលមានការព្រួយបារម្ភចំពោះ ចំណុចសំខាន់ចំនួន២នេះ.ទី១ គឺយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ធកម្ចីប្រាក់ពីធនាគារគ្រឹះស្ថានមីក្រូហិញ្ញវត្ថុយកទៅប្រើខុសគោលការអាចប្រឈមក្នុងការលំបាកសងត្រឡប់មកវិញ។
ទី២.ចូលរួមសហការ គ្នាឲ្យបានជាប់ជាប្រចាំ ទប់ស្កាត់ បង្ការបង្ក្រាប ល្បែងសុីសង គ្រឿងញៀនគ្រប់ប្រភេទ រាល់បញ្ហា ក្មេងទំនើង ដែលតែងតែអុកឡុក ដេញកាប់ ចាក់ វាយតប់គ្នា បង្កភាពអណាធិបតេយ្យក្នុងសង្គមជាដើម។
សូមបញ្ជាក់ផងដែរថា វេទិកាសាធារណៈ នេះក៏មានបងប្អូនប្រជាពលរដ្ធមកពីតាមបណ្តាភូមិ ឃុំ ក្នុងភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូល រួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញ ខេត្តកងកម្លាំងប្រដាប់អាវុធទាំងបីចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណ:អីបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៏ថា ការយកចិត្តទុកដាក់ទៅលើក្តីបារម្មណ៍ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានមានជ័យ មានប្រជាពលរដ្ធចំនួនប្រមាណជាប្រាំបួនម៉ឺននាក់ (៩មុឺននាក់)បាន ខ្ចីបុលប្រាក់ពីធនាគារ មីក្រូហិរញ្ញវត្ថុ ប្រមាណជាហុកសិបប្រាំមួយភាគរយ (៦៦ភាគយ)ទៅហើយនាពេលបច្ចុប្បន្ននេះយោងតាមរបាយការណ៍ជាបឋម របស់ រដ្ឋបាល ក្រុង/ស្រុកបានផ្តល់មករដ្ធបាលខេត្ត។
ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ទៀតថា នៅកំឡុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះលោកនឹងកោះអញ្ជើញខាងធនាគារគ្រឹះស្ថានមីក្រូហិរញ្ញ
វត្ថុដែលកំពុងប្រតិបត្តិការ១៩ទីតាំងសម្រាប់ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការប្រជុំ សម្រាប់ជជែក គ្នាអំពីបងប្អូនប្រជាពលរដ្ឋ ដែលបានកម្ចីប្រាក់ពីធនាគារឬក៏មីក្រូហិរញ្ញវត្ថុដោយយោងទៅតាម របាយការណ៍របស់រដ្ឋបាលឃុំស្រុកមានបងប្អូនប្រជាពលរដ្ឋខ្លះពុំមែនកម្ចីតែមួយស្ថាប័ននោះទេគឺអ្នកខ្លះខ្ចី រហូតដល់ទៅពីរស្ថាប័ននេះហើយដែលជាបញ្ហាប្រឈម ឈានទៅដល់ការលំបាកស្ថិតនៅក្នុងចំណុចទី១។
ឯកឧត្ដមអភិបាលបាន សង្កត់ធ្ងន់ថា ដោយឡែកចំណុចទី២.ឯកឧត្ដមនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅតាមបណ្ដាក្រុង/ស្រុក ភូមិឃុំ សហគមន៍ឲ្យចូលរួមសហការនិងរាយការណ៍
ផ្តល់ព័ត៌មានពាក់ព័ន្ធទៅនឹងក្មេងទំនើង បទល្មើស គ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទប្រសិនបើនៅតាមមូលដ្ឋានមានកើតករណីនេះមែនសូមជួយផ្តល់ដំណឹង រាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមិនសមត្ថកិច្ចពាក់ព័ន្ធ មានវិធានការ អន្តរាគមន៏ដើម្បីចាត់ការទៅតាមនីតិវិធីដោយគ្មានការលើកលែងឡើយ។ (ដោយឈឿន ប៊ុនឈី)