សៀមរាប៖រថយន្តលុចស៊ីសRX300មួុយគ្រឿងបានបើកបរលើសល្បឿនកំណត់បាត់ម្ចាស់ការបានរេចង្កូតធ្លាក់ចូលត្រាំក្នុងទឹកទាំងព្រឹកព្រលឹម តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សនោះទេ រងរបួសស្រាលតិចតួច។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០និង៤០នាទីព្រឹកថ្ងៃច័ន្ទ ថ្ងៃទី១៧ ខែ សីហាឆ្នាំ២០២០ ត្រង់ចំណុចស្ពានក្បាលប្រើស ចន្លោះគីឡូម៉ែត្រលេខ 46-47 ស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកស្វាយលើបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ខាងលើម៉ាក LUXES RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N: 0890 សេរីឆ្នាំ2000 អ្នកបើកបរឈ្មោះ នួន រឿន ភេទ ប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រែកលាវ ស្រុកថ្មគោល ខេត្តបាត់ដំបង អ្នកធ្វើដំណើរជាមួយចំនួន៣នាក់ទៀតរងរបួសស្រាលរថយន្តខូចខាតតិចតួច ដោយសារបានទឹកយោង។
សមត្ថកិច្ចដដែលបន្តថា មូលហេតុ អ្នកបើកបរក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោង ជាន់ហ្វាំង មិនជាប់បាត់បង់ម្ចាស់ការបណ្តាលឱ្យធ្លាក់ចូលទឹកប្រឡាយតែម្ដង នេះសំណាងហើយមិនបណ្តាលប៉ះពាល់ដល់ជីវិតនិងអ្នកដ៏ទៃទាន!។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់រថយន្តឱ្យម្ចាស់យកទៅជួសជុលវិញ៕