បាត់ដំបង៖បុរសម្នាក់បានច្នៃធ្វើជាឧបករណ៏សម្រាប់ឆក់ត្រី ខណៈពេលដល់វាលស្រែដើរចុះឆក់ត្រី បែរជាឆ្លងចរន្តអគ្គិសនី ឆក់ខ្លួនឯងស្លាប់ទៅវិញ។
ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង ១២នឹង២៥ នាទីថ្ងៃទី១៧ខែ
សីហាឆ្នាំ២០២០ នៅត្រង៉ចំណុចវាលស្រែក្បែរបុរីរស្មីបាត់ដំបង ស្ថិតក្នុងភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌឿង សំណាង ហៅ សំ អាយុ៤១ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្រុមទី១០ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
មូលហេតុជនរងគ្រោះ ដើរចុះឆក់ត្រីនៅតាមវាលស្រែ ក៏បណ្តាលឲ្យឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ភ្លាមៗតែម្តង។
បច្ចប្បន្ននគរបាលក្រុងបាត់ដំបង ធ្វើកំណត់ហេតុ និងប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មជ្ឍដ្ឋានជាច្រើនក្នុងមូលដ្ឋានបានឲ្យដឹងថា ឧបករណ៏កែច្នៃបែបនេះជាឧបករណ៏ហាមឃាត់ខុសច្បាប់ ដែលរដ្ឋបាលជលផលមិនអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ចាប់ត្រីឡើយ ព្រោះវាជាឧបករណ៏ធ្វើឲ្យអន្តរាយដល់មច្ឆាជាតិនិងជីវៈចម្រុះគ្រប់ប្រភេទនិងគ្រោះថ្នាក់ដល់មនុស្សថែមទៀតផង ដូចជាពេលនេះអញ្ចឹង។