ព័ត៌មានសន្តិសុខសង្គម

ជនជាតិចិន០៤នាក់បង្លជម្លោះក្លាយទៅជាគ្រោះថ្នាក់ចរាចរណ៍ស្លាប់២របួសធ្ងន់០២នាក់

ខេត្តព្រះសីហនុ-(ដំណឹងបឋម)-បុរសជនជាតិចិនម្នាក់ត្រូវបានក្រុមជនល្មើសចាក់ដោយកាំបិតចុងស្រួច រួចបាញ់សម្លាប់ដោយកាំភ្លើងខ្លី វេលាម៉ោងជាង ០១:០០នាទី នាយប់រំលងអាធ្រាត្រឆ្លងចូល នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២នេះ នៅចំណុចឆ្នេអូត្រេះ “មុខសណ្ឋាគា៥២០” ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ចឲ្យដឹងបន្ថែមថា ក្រោយកើតហេតុជនបង្កនិងបក្សពួកបានរត់គេចខ្លួនតាមរថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2BA-6111 បើកបរចេញពីក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤ ក្នុងនោះកម្លាំងសមត្ថកិច្ចចំរុះក៏ធ្វើប្រតិបត្តិការពួន ស្ទាក់និងតាមឃាត់រថយន្តនេះ ហើយពេលបើករត់មកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រថយន្តនេះដែលកំពុងបើករត់គេចក្នុងល្បឿនលឿន បានរេ ចង្កូតមកខាងឆ្វេងដៃ (ទិសដៅទៅភ្នំពេញ) ក៏ជ្រុលទៅបុកបង្គោលភ្លើងក្បែរទៅមុខលែងរួច។

ក្រោយការពិនិត្យសមត្ថកិច្ចឲ្យដឹងថា ក្នុងរថយន្តនេះមានមនុស្សជិះចំនួន ០៤នាក់ ប្រុសទាំងអស់ (ជនជាតិចិន) ហើយដោយសារតែរថយន្តបុកផ្ទប់នឹងបង្គោលភ្លើងក្នុងស្ថានភាពធ្ងន់ធ្ងរ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តនេះ ២នាក់ស្លា-ប់ និង ២នាក់ទៀតរងរបួសធ្ងន់ធ្ង។ នៅក្នុងរថយន្តសមត្ថកិច្ចរកឃើញកាំភ្លើងខ្លីចំនួន ០១ដើម ម៉ាកCF,កាំបិតតូចចុងស្រួចប្រឡាក់ឈាម ០១ដើម, ខ្នោះដៃ និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យចំនួន ០២នាក់ (ដែលរងរបួស) និងសាកសព ២នាក់ទៀត បានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្តនិងស្រាវជ្រាវបន្ថែមពីសាវតារឿងហេតុនាំឲ្យមានអំពើបាញ់ប្រហារនេះ និងស្រាវជ្រាវពីអត្តសញ្ញាញទាំងជនរងគ្រោះនិងជនបង្កតាមនិតិវិធី៕

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

 

kdn

Leave a Reply

Your email address will not be published.