ព័ត៌មានសន្តិសុខសង្គម

ក្រុមយុវជននិងយុវនារី ដើរលេងពេលយប់ជ្រៅៗតាមសួនច្បារសារធារណៈ ត្រូវបានសមត្ថកិច្ចក្រុងចុះប្រមូល មកសាកសួរ

បាត់ដំបង៖ ក្រុមយុវជននិងយុវនារីជាច្រើននាក់ ខណ:ពួកគេតែងតែប្រមូលផ្តុំពពាក់ពពូនគ្នាពេលយប់ជ្រៅៗ នៅតាមសួនច្បារសារធារណៈក្នុងក្រុងបាត់ដំបង ត្រូវបានកម្លាំងអធិការនគរបាលក្រុងបាត់ដំបង ចុះអនុវត្តប្រមូលពួកគេទាំងនោះទៅសាកសួរ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយសារពួកគេជាក្រុមយុវជនប្រុស/ស្រីទាំងអស់នេះតែងតែប្រមូលផ្តុំពពាក់ពពូនគ្នានៅពេលយប់ជ្រៅៗ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមស្របតាមគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព និង តាមការណែនាំរបស់លោកស្នងការ កម្លាំងសមត្ថកិច្ចបានប្រមូលពួកគេសង្ស័យប្រើប្រាស់គ្រឿងញៀនយកមកពិនិត្យ នឹង ស្វែងរកអ្នកពាក់ព័ន្ធជាមួយនូវសារធាតុញៀនជាដើម។

សមត្ថកិច្ចខាងលើដដែលបានបន្តថា ការអនុវត្តនេះក្នុងគោលបំណងធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលកន្លងមកតែងតែមានភាពអសន្តិសុខ រួមមានអំពើលួច ឆក់ ប្លន់អំពើចោរកម្មជាដើម ផ្តើមចេញពីប្រភពយុវជននិងយុវនារី។

សមត្ថកិច្ចបន្តថា ហេតុការណ៍នេះបានធ្វើឡើង នៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅសួនច្បារសាធារណ:សម្តេចក្រឡា
ហោម ស ខេង ស្ថិតក្នុងភូមិ រំចេក៤ សង្កាត់រតន:
ក្រុង/ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងមានការសាទរដល់សមត្ថកិច្ចអាជ្ញាធរនិងថ្នាក់ដឹកនាំខេត្ត/ក្រុងដែលមានចំណាត់ការល្អបែបនេះជាខ្លាំង ។ពួកគាត់បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចធ្វើការចុះអនុវត្តបែបនេះឱ្យបានជារៀងរាល់យប់ ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋានមានសន្តិសុខល្អ៕

#ដោយលោកអ៊ន អឿម

 

kdn

Leave a Reply

Your email address will not be published.