ក្រុងប៉ោយប៉ែត : ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និង អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ នៅថ្ងៃអង្គារ៍១១កើត ខែភទ្របទឆ្នាំខាលចត្វាស័កព ស២៥៦៦ត្រូវនិងថ្ងៃទី៦ខែកញា្ញឆ្នាំ២០២២ កំលាំងជំនាញ នគរបាលក្រុងប៉ោយប៉ែត បាន ទទួលបណ្តឹងពីឈ្មោះលឹម ម៉ី ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិដុងអារញ្ញ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ថា កាលពីយប់ថ្ងៃទី៥ខែ កញ្ញា ២០២២ វេលាម៉ោង២២និង០០នាទី ខ្លួននិងឈ្មោះលួយ សំបូរ ភេទប្រុសជិះម៉ូតូ ពីទិសខាង
កើតទៅទិសខាងលិចក៍ឃើញមានម៉ូតូមួយក្រុមជាងដប់គ្រឿង ជិះបើកស្រែកហ៊ោកញ្រ្ជៀវតាមផ្លូវ ខ្លួនឃើញបែបនេះ ក៍ជិះម៉ូតូភ័យគោលបំណងហួសទៅ គេចសំដៅទៅផ្កាយ៥ទឹកពុះ ពេលជិះដល់វត្តម៉ុងចិនស្រាប់តែឃើញក្រុមម៉ូតូនោះជិះមកតាមក្រោយ ខ្លះបិតភ្លើង ខ្លះបើកភ្លើងជិះដេញពីក្រោយយ៉ាងលឿន ខ្លួនឃើញបែបនេះក៍បើកម៉ូតូយ៉ាងលឿនដល់បុរីខេ អិន ផ្តួលម៉ូតូហើយរត់យករួចខ្លួន ខណ:នោះក្រុមនោះបានកាប់មិត្តភ័ក្រឈ្មោះ លួម សំបូរ ត្រូវចំខ្នងនិងក្បាលពីក្រោយរងរបួសធ្ងន់ ក្រោយមកបានរយៈពេលកន្លះម៉ោងពួកខ្លួនក៍បានហៅម៉ូតូឌុបជិះទៅផ្ទះនៅភូមិដុងអារញ្ញសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ចំណែកម៉ូតូ1គ្រឿងត្រូវបានផ្តួលចោលនោះពួកគេយកទៅបាត់. ម៉ូតូម៉ាក C125ពណ៍ ក្រហមផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខបន្ទាយមានជ័យ 1S 6129 ។
សមត្ថកិច្ចបន្តថា ដើមបណ្ដឹងសំណូមពរសូមឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកម៉ូតូប្រគល់ជូនខ្លួនវិញ និងចាត់ការតាមផ្លូវច្បាប់។
ចំនែកជនរងគ្រោះឈ្មោះលួម សំបូរ កំពុងសំរាកព្យាបាលរបួសពុំទាន់បានដាក់ពាក្យបណ្ដឹងនៅឡើយ ដោយមានសភាពធ្ងន់ធ្ងរមិនទាន់ឆ្លើយបំភ្លឺបាន។
សមត្ថកិច្ចបន្តទៀតថា បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០៣នាទី កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន បន្ទាប់មកទៀតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង
១៨និង០០នាទី កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់នៅចំណុចម្ដុំវត្តជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ ជនសង្ស័យមាន៖ ទី១.ឈ្មោះ ឡី យ៉េត ហៅប៊ីហ្សូម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងបុរីធីស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី២.ឈ្មោះកុល សំណិត ហៅណិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៣ឈ្មោះអ៊ី គឹមអេង ហៅអៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាល
ស្ពាន២ សង្កាត់អុរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៤ឈ្មោះ យីម ទីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៥ឈ្មោះ ហួត លីម៉ិញ ហៅសីហា អាយុ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៦ឈ្មោះសុវណ្ណ ធៀន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៧ឈ្មោះផល បុរី ហៅបែនថែន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព្រមទាំងបានដកហូតសម្ភារៈវត្ថុតាងមាន កាំបិតផ្គាក់ចំនួន៤ដើម ម៉ូតូចំនួន៤គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ រួចយកមកអធិការដ្ឋានដើម្បីសួរនាំ។
ជនសង្ស័យទាំង៨នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ខាងលើ ជាមុខសញ្ញា កាប់គេ និង យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។
លុះបន្ទាប់មកនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន៥នាក់ទៀត នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទី១.ឈ្មោះ ហេង លីហ៊ាង ហៅវែង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ទី២ ឈ្មោះឆេង រ៉ូបឺត ហៅបឺត ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ទី៣ ឈ្មោះលី ដា ហៅកាក់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ទី៤ឈ្មោះចាន់ រិទ្ធី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ទី៥ឈ្មោះផល ផាសិទ្ធ ហៅជ្រុយ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៥នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យទាំងប្រាំនាក់ខាងលើ ជាមុខសញ្ញាកាប់ និងឆក់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។
កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យទាំង១៣នាក់ខាងលើ ព្រមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជួនចាត់ការតាមនីតិវិធី។